ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្រុមក្មេងទំនើង១១នាក់ករណីហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងមួយក្រុមមានចំនួន១១នាក់បង្កហិង្សាដោយចេតនានិងធ្វើអោយខូចខាត ទ្រព្យសម្បត្តិ  ត្រូវបាននគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួននៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ នេះ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងថា : កាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង១៦នាទីយប់.នៅចំណុចតូបលក់ចាប់ហ៊ួយមួយស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលមានក្រុមក្មេងស្ទាវ២ក្រុមបង្កហេតុ។

ក្នុងនោះក្រុមទី១ ជនរងគ្រោះមានគ្នា៥នាក់មាន ៖

១/ឈ្មោះ សមុទ្រ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ។២/ឈ្មោះ រដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង។ ៣/ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា។៤/ឈ្មោះ រតនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា។និង ៥/ឈ្មោះ ឆាត សៀវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គល បូរី។ 

លោកវរសេនីយ៍ឯកស៊ី ឌី បានបន្តថា : ឯក្រុមទី២  មានជនបង្កមានគ្នា១០នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម៥គ្រឿង ម៉ាកស្កូពី ១គ្រឿង ពណ៌ខៀវ ។

លោកបន្តថា ក្នុងចំណោមជនបង្ក   ជនរងគ្រោះខ្លះថា  មិនស្គាល់ឈ្មោះទេ ។  គឺចំណាំតែម៉ូតូស្កូពីពណ៌ខៀវ ។

ឯក្រុមទី២ បានជិះម៉ូតូមកដល់តូបលក់ចាប់ហ៊ួយ ក៏ធ្វើសកម្មភាពកាន់កាំបិតកែឆ្នៃដេញកាប់ និងយកដុំថ្មគប់ទៅលើក្រុមទី១ ។

គឺកាប់ចំត្រូវដៃខាងឆ្វេង ជនរងគ្រោះឈ្មោះ សមុទ្រភេទប្រុស  និងកាប់កំទេចម៉ូតូខូចខាតអស់ចំនួន ៣គ្រឿង ។ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្ដភាពកម្ពុជា-ជប៉ុនមង្គលបូរី ។

ចំណែកម៉ូតូខាងជនរងគ្រោះ១គ្រឿង ត្រូវសមត្ថកិច្ច យករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរអំបិល។ 

 លោកវរសេនីយ៍ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថានៅថ្ងៃទី២៥ខែឧសភាក្រោយពីទទួលបានព័ត៌មាន   នៅព្រឹកឡើងថ្ងៃ២៤ខែឆ្នាំដដែល  កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាជនសង្ស័យខាងលើហើយបាននាំខ្លួនជនសង្ស័យចំនួន១១នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មានឈ្មោះដូចខាងក្រោម÷

ទី១-ឈ្មោះ ឡន ជីឡុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិលបក្ខពួក ។

ទី២-ឈ្មោះ សម្ភស្ស ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិពីរ សង្កាត់កំពង់ស្វាយបក្សពួកមានកាំបិត តែមិនបានចុះកាប់ ។

ទី៣-ឈ្មោះ ញែប ឡុងហេង ភេទប្រុស អាយុ១៧ឆ្នាំ ភូមិសូភី សង្កាត់កំពង់ស្វាយ  ជនដៃដល់មានកាំបិត ។

ទី៤-ឈ្មោះ ពេញ នរៈសត្យា ភេទប្រុស អាយុ១៧ឆ្នាំ ភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ជាបក្សពួក ។

ទី៥-ឈ្មោះ ខន រតនា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ(បក្សពួក)មុខសញ្ញាចាស់។

ទី៦-ឈ្មោះ ខន សិរីឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាបក្សពួក (មុខសញ្ញាចាស់) ។

ទី៧-ឈ្មោះយាន គារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាបក្សពួក។

ទី៨-ឈ្មោះ ធឿន ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយជាបក្សពួក។

ទី៩-ឈ្មោះ ប៊ុឡា ផានិត ភេទប្រុសអាយុ១៥ឆ្នាំ ភូមិសូភី សង្កាត់កំពង់ស្វាយ  ជាបក្សពួក។

ទី១០-ឈ្មោះ ជូ បញ្ចះបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោរដ្ឋានសង្កាត់អូរអំបិល ជាបក្សពួក (មុខសញ្ញាចាស់)។

ទី១១-ឈ្មោះ ភាព ពីនធុក ភេទប្រុសអាយុ១៥ឆ្នាំ ភូមិបី សង្កាត់ព្រះពន្លាជាបក្សពួក ។

ចំណែកជនសង្ស័យអោយដឹងថា : ពួកខ្លួនទាំង១១នាក់ពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតមែន ព្រោះមាន គំនុំនិងមានទំនាស់ជាក់ស្តែងពេលនៅទល់មុខ ។

សមត្ថកិច្ចបានស្នើរសុំគោលការណ៍ឃាត់ខ្លួន សួរចម្លើយនិងកសាងសំណុំរឿងមួយចំនួន និងធ្វើកិច្ចសន្យាមួយចំនួនដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖