ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជាកូនដៃទូក បានស្លាប់និងម្នាក់ទៀតដឹកទៅកាន់មន្ទីរពេទ្យ ករណីពុលស្រា.ស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៧ព្រឹកស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីបុរសម្នាក់ជាកូនដៃទូកបានស្លាប់ រីឯម្នាក់ទៀតក្អួតឈាមខ្លាំងក្រោយពីផឹកស្រា.ស ។

បុរសដែលស្លាប់មានឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកូនដៃទូក មងក្ដាម បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន នៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងខេត្តព្រះសីហនុ។

ម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរអ៊ុតសក់ ទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ។

បច្ចុប្បន្នសាកសពបានដឹកតាមទូកយកមករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត។ រីឯបុរសម្នាក់ ទៀតដឹកទៅសង្រោះនៅមន្ទីរពេទ្យ នេះបេីយោងតាមការរៀបរាប់ពីកូនដៃទូកដូចគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖