ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ៖ យានយន្ត ២៥គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនាថ្ងៃទី២៥ ខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖ មានយានយន្តសរុបចំនួន ២៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែឧសភានព ក្នុងនោះមានម៉ូតូ ០៩គ្រឿង និងរថយន្ត ១៦គ្រឿង។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៣៧គ្រឿង ក្នុងនោះមានម៉ូតូ ៤៧៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៥៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្រវឹងជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ អាជីវកម្ម និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៣នាក់ (របួសធ្ងន់ចំនួន ០១នាក់)។ រយៈពេល ២៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩០លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៨នាក់ របួស ២៣៦នាក់ (របួសធ្ងន់ ១៤៣នាក់)៕ ដោយ​៖សហការី

​រូបថត៖ ឯកសារ


ចែករំលែក៖