ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូធ្លាក់ចូលប្រឡាយដោយខ្លួនឯងសង្ស័យស្រវឹងស្រាខ្លាំង

ចែករំលែក៖

 ខេត្តបាត់ដំបង៖ នគរបាលផ្នែកចរាចរណ៍ខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះថា,មានបុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូធ្លាក់ចូលប្រឡាយដោយខ្លួនឯង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1L-6736 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលចូលប្រឡាយបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់តែម្តង។ សមត្ថកិច្ចបានអោយដឹងទៀតថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង១៨នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានសាច់ញាតិមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖