ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយនាំកូនប្រុសស្រីទៅអង្គុយលេងក្នុងក្យូសជិតវត្តបហ៊ុយមាត់ស្ទឹងរួចរវល់នាំគ្នាហូបជួបជុំបងប្អូនបាត់កូន២នាក់ហើយរកកូនឃើញលង់ទឹកស្ទឹងស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី​២៦ ខែ​ឧសភា​ ឆ្នាំ​២០២៣​ វេលាម៉ោង​ ១៧និង៣០​នាទី​ មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ស្រី០១នាក់ ​នៅចំណុចក្រោយក្យូសវត្តបហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ ក្មេងប្រុសស្រីដែលលង់ទឹកបាត់បង់ជីវិតនោះមានឈ្មោះដូចខាងក្រោម៖

ទី១-ជនរងគ្រោះ​ឈ្មោះ​ ឆេង ស្រីម៉ី ភេទ​ស្រី អាយុ០៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទី២-ជនរងគ្រោះឈ្មោះ ឆេង លីម៉េង ភេទប្រុស អាយុ០៥ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ខាងលើជាមួយគ្នា។

   ប្រភពពីសមត្តកិច្ចជំនាញបានបន្តថាឪពុកនិងម្ដាយក្មេងប្រុសស្រីដែលលង់ទឹកនោះឪពុកឈ្មោះ ខែម លេង អាយុ​៣០ឆ្នាំ​ មុខរបរកសិករ ម្តាយឈ្មោះ​ ចៅ សំ អាយុ​៣៩ឆ្នាំ​ មុខរបរ​មេផ្ទះ មាទីលំនៅភូមិ/សង្កាត់ខាងលើ។

    សមត្តកិច្ចជំនាញបានសាកសួរការបំភ្លឺរបស់ឪពុកជនរងគ្រោះគាត់បានឱ្យដឹងថា  មុនពេលកើតហេតុគាត់បានធ្វេីដំណេីរចេញពីផ្ទះនៅថ្ងៃទី២៦ខែ០៥ឆ្នាំដដែល វេលាម៉ោង​១២និង៣៥នាទី​ដោយបាននាំប្រពន្ធនិងកូនទាំង០២នាក់និងសាច់ញាតិបងប្អូនទៅអង្គុយលេងនៅក្យូសវត្តបហ៊ុយ ពេលទៅដល់នាំគ្នាអង្គុយលេងនិងហូបអីជុំគ្នា លុះដល់វេលាម៉ោង១៥និង២០នាទី រៀបចំចេញមកផ្ទះវិញក៏បាត់កូនទាំង២ខាងលើ គិតថាកូនទៅទិញនំញុាំហើយស្វែងរកតាមកន្លែងលក់នំមិនឃើញ ក៏ស្វែងរកបន្តនៅតាមស្ទឹងបយ៉ាខា ស្រាប់តែឃើញកូនៗគាត់លង់ទឹកស្ទឹងដែលទប់ថ្មសម្រាប់ទុកមុជទឹកលេងដែលមានប្រវែងទទឹង១៥ម៉ែត្របណ្ដោយ៣០ម៉ែត្រ និងជម្រៅ០១ម៉ែត្រ។ ពេលឃើញកូនលង់ទឹកក៏ដឹកកូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នៅវេលាម៉ោង១៥:៣០នាទី ពេលមកដល់មន្ទីរពេទ្យលោកគ្រូពេទ្យប្រាប់ថាកូនរបស់គាត់បានស្លាប់បាត់ទៅហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

   សមត្តកិច្ចជំនាញបន្តទៀតថា ក្មេងប្រុសស្រីទាំង២នាក់ដែលលង់ទឹកនោះក្រោយកើតហេតុរួចក៏មានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើកោសល្យវិច័យ ពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងបយ៉ាខាប្រាកដមែន ។

   បន្ទាប់ពីសមត្តកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យរួចមកក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ/សង្កាត់ខាងលើ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖