ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ជាពិសេសគឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឱ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព ។
ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ ។
ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំ ឲ្យប្រេីប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជាក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ល។
ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង៕
ដោយ៖ សហការី