ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខគាស់ទ្វាររថយន្តរបស់ក្រុមកីឡារត់ប្រណាំងយកទ្រព្យសម្បត្តិអស់មួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមកីឡារត់ប្រណាំងដែលទុកក្នុងរថយន្ត ត្រូវបានជនមិនស្គាល់មុខគាស់ទ្វាររថយន្តលួចយកអស់ ខណ:ដែលជនរងគ្រោះជាក្រុមកីឡាកំពុងរត់ប្រណាំង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ វេលាម៉ោង​០៦និង៣០នាទីព្រឹក ចំណុចក្នុងបរិវេនវត្តសុវណ្ណសាគរ​ ហៅវត្តបន្ទាយ​ ភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ។ 

     មន្ត្រីនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនរងគ្រោះ មិនទាន់បញ្ជាក់ឈ្មោះបាន(ជាក្រុមកីឡាកររត់ប្រណាំង)។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ(សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ) ។

សម្ភារបាត់បង់មាន ៖ ១.ទូរសព្ទ​ម៉ាក​ IPhone ចំនួន​ ០៨គ្រឿង ,២.ទូរស័ព្ទ​ម៉ាក​ ViVo ចំនួនមួយគ្រឿង ,៣.ប្រាក់ដុល្លារ​ ចំនួន​ ៤០០​ ដុល្លារអាមេរិក ,៤.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ចំនួន​ ០១សន្លឹក ,៥.កាតចាក់វ៉ាក់សាំង ,៦.អត្តសញ្ញាណបណ្ណ​ យោធា​ចំនួន០១​ សន្លឹក​ ។ 

     ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ វេលាម៉ោង​ ០៥និង០០នាទី​ ដោយមានកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន​ (Paddy) ហេីយមានមនុស្សបានធ្វេីចូលរួមមកពីរាជធានីភ្នំពេញ​ ប្រមាណចំនួន ៧០០នាក់​ នៅចំណុចភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ពេលមកដល់អ្នកដែលបានមកចូលរួមរត់ប្រណាំងបានយកមធ្យោបាយធ្វេីដំណេីរមានឡានម៉ូតូទុកចតនៅក្នុងបរិវេនសាលារៀន​វត្តបន្ទាយ រួចហេីយបានដាក់សម្ភាតមានដូចជា​ ទូរស័ព្ទ​ លុយ​ និងសម្ភារផ្សេងទៀត​ នៅក្នុងឡានរួចបានបិទលុកសោរឡានហេីយដល់វេលាម៉ោង​ ០៦និង២០នាទី​ ទេីបកីឡាករទាំងអស់បានចេញរត់ប្រណាំង​តាមផ្លូវភូមិ​អរិយក្សត្រដល់វេលាម៉ោង​ ៧:០០នាទីព្រឹកទេីបកីឡាកររត់ប្រណាំងរត់ត្រឡប់ចូលដល់គោលដៅក្នុងបរិវេនសាលា​វត្តបន្ទាយ​វិញបន្ទាប់ពីរត់មកដល់គោលដៅវិញកីឡាករបាននាំគ្នាដេីរទៅឡានដេីម្បីយកសម្ភារ​ដែរទុកនៅក្នុងឡាន​ ពេលទៅដល់បានបេីកទ្វារឡាន ស្រាប់តែបាត់សម្ភារមានដូចជា​ ទូរស័ព្ទ​ លុយ​ អត្តសញ្ញាណ​បណ្ណ​ បន្ទាប់មកម្ចាស់ឡានផ្សេងទៀតដែលបានចតនៅជិតក៏ត្រូវបានចោរលួចគាស់ទ្វារឡានយកទ្រព្យសម្បត្តិនៅក្នុងឡានដែរ​ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញធ្វេីការស្រាវជ្រាវឆែកតាមកាមេរ៉ាសុវត្ថិភាពឡានរបស់កីឡាករដែលចតក្នុងបរិវេនសាលា​ បានបង្ហាញអោយឃេីញថាពិតជាមានករណីមានចោរធ្វេីសកម្មភាពគាស់ទ្វារឡានយកទ្រព្យសម្បត្តិរបស់កីឡាកររត់ប្រណាំងពិតមែន។ 

    បច្ចុប្បន្ន​កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវស្វែងរកមុខសញ្ញាដេីម្បីមកចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖