ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ ឧសភា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤០,១៨ក្រាម និង៥កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិទាំង ៨អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២១,០៥ក្រាម។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៥ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៩៤ក្រាម។

*៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,២០ក្រាម។

*៦ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ១១,១៩ក្រាម។

*៧ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៥ក្រាម។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥កញ្ចប់តូច ៕

ដោយ​៖សហការី​


ចែករំលែក៖