ព័ត៌មានទាន់ហេតុការណ៍៖

សូមជូនដំណឹងដល់បងប្អូនខ្មែរទាំងអស់នៅកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនឹងចុះទៅបន្តសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជូនដំណឹងដល់បងប្អូនខ្មែរទាំងអស់នៅកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនឹងចុះទៅបន្តសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនបងប្អូនដែលនៅសល់សុពលភាពតិចជាងមួយឆ្នាំ រឺផុតសុពលភាពហើយ ដែលមានទីតាំងនៅតំបន់ជេជូ៖ 제주시 서광로29길 8, 2층(이도일동)

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបន្តថា, កម្មវិធីបន្តសុពលភាពលិខិតឆ្លងដែននេះនឹងចាប់ផ្តើមនៅម៉ោង ៤ល្ងាចតទៅ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំងសូមទំនាក់ទំនងមកកាន់លេខ +8210 5634 3490

សូមភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដូចជា៖ បំពេញពាក្យស្នើសុំ ០១ច្បាប់ (សម្រាប់ពាក្យស្នើសុំនឹងផ្តល់ជូននៅទីតាំងដោយផ្ទាល់) លិខិតឆ្លងដែនថតចម្លង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង សំបុត្រកំណើតថតចម្លង ឬសៀវភៅគ្រួសារ និង ID Card កូរ៉េ (ក្នុងករណីបើមាន) និងរូបថត ២សន្លឹក។ 

អាស្រ័យដូចបានជម្រាបខាងលើ សូម ប្រជាពលរដ្ឋខ្មែរទាំងអស់ ជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖