ព័ត៌មានទាន់ហេតុការណ៍៖

សាស្ត្រាចារ្យច្បាប់ លោក Say Bory លើកសរសើរការដឹកនាំរបស់សម្តេចតេជោ Hun Sen

ចែករំលែក៖

ភ្នំពេញ ៖ សាស្ត្រាចារ្យច្បាប់ លោក Say Bory លើកសរសើរការដឹកនាំរបស់សម្តេចតេជោ Hun Sen (សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) លើ facebook របស់លោក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា : សាស្ត្រាចារ្យច្បាប់ លោក Say Bory អតីតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទី១ នៅកម្ពុជា លោកជា បណ្ឌិតច្បាប់ មកពីស្រុកបារាំង។ 

សាស្ត្រាចារ្យច្បាប់ លោក Say Bory បានបង្ហោះលើ facebook (Say Bory) បានសរសេរថា :  ខ្ញុំបានជម្រាបបញ្ញាវ័នធំៗមួយក្រុមយ៉ាងដូច្នេះ + សម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញ ខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយនិងរដ្ឋបាល សាធារណ:។ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំដូចជាទើបនឹងឃើញមានសម្តេច ហ៊ុន សែនតែម្នាក់គត់។

លោកបណ្ឌិត លើកឡើងថា : ពួកសត្រូវ ខំពន្លិចឬបន្ថោកលោកយ៉ាងណា ក៏ការពិតនៅតែ ជាការពិត។ បញ្ញវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពី មនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ។ យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថា យើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំ ក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជោ។ លោក ជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តា នៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖