ខេត្តបាត់ដ៏បង៖ យោងតាមរបាយការណ៍ពីមន្ត្រីសមត្តកិច្ចមូលដ្ឋានស្រុកថ្មគោលបានឱ្យដឹងថា កាលពីថ្ងៃ ពុធ១២កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២៣ ការអនុវត្តតាមការចង្អុលបង្ហាញរបស់លោកស្នងការនគរបាលខេត្តបាត់ដំបង ដែលលោកឱ្យយោបល់ទៅលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យលោកអធិការនគរបាលស្រុកថ្មគោលដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺននិងគោគឃ្មុំធ្វើការស្រាវជ្រាវនិងឃាត់ខ្ខ្លួនជនសង័្សយបានម្នាក់ឈ្មោះវ៉ា សុភាព ហៅមាន ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដោយធ្វេីការស្រាវជ្រាវរកឃើញវត្តុតាងដែលក្នុងនោះដកហូតបានគោយន្តកន្ត្រៃ០១គ្រឿងនិងម៉ូតូ០១គ្រឿង។
សមត្តកិច្ចមូលដ្ឋានស្រុកថ្មគោលបានបន្តថា ករណីបាត់គោយន្តកន្ត្រៃនេះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលេីសមត្ថកិច្ចនគរបាលមូលដ្ឋានស្រុកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះញ៉ុក សំបូរ ភេទប្រុសអាយុ៦២ឆ្នាំ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ថាគាត់បានបាត់គោយន្តកន្រ្តៃ០១គ្រឿងកូនកាត់(ម៉ាសុីននិងដៃចង្កូតពណ៌ក្រហម )ដែលដាក់បូមទឹកដាក់ស្រែនៅចំណុចប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោលនៅខាងលិចផ្ទះចម្ងាយប្រមាណ៣០០ម៉ែត្រ កាលពីយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៣វេលាម៉ោងប្រមាណ ២២និង៣០នាទីយប់។
តាមរយៈពាក្យបណ្តឹងនេះទេីបសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានជនសង័្សយខាងលេី និងដកហូតវត្ថុតាងប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ហេីយ៕
ដោយ៖ ស សារ៉េត