ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសថ្ងៃទី៣១ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២១នាក់ (ស្រី ២នាក់)។​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩៨,១៨ក្រាម និង១០កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤៤,០៣ក្រាម។

*៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤២,៦១ក្រាម។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៤ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

*៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១០,៨៣ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៥៧ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់៕ ដោយ​៖សហការី​

រូបភាព​៖ ឯកសារ​


ចែករំលែក៖