ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងថា, អស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រមោលមួយនេះដើម្បីឆ្លាតបន្តិច

ចែករំលែក៖

ភ្នំពេញ៖ រាល់សកម្មភាពគ្រប់បែបយ៉ាង ដែលក្រុមប្រឆាំងនៅក្រៅប្រទេស រៀបផែនការទុច្ចរិត ដើម្បីបំផ្លាញសន្តិភាពមនុស្សកម្ពុជា ពិតណាស់ថា ! មិនអាចជៀសផុតពីការប្រមាញ់ព័ត៌មានទាំងនោះ ដោយសម្ដេចតេជោឡើយ ។ សម្ដេចដឹងគ្រប់វិនាទី អ្វីដែលពួកគេរៀបចំធ្វើ រៀបចំផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសន្តិភាព គឺសម្ដេចមានចារកម្មគ្រប់គ្រាន់ ដែលនៅកៀកជាមួយនឹងក្រុមពួកប្រឆាំងនេះតែម្ដង ។ ដូច្នេះហើយ ក្រុមប្រឆាំងកំពុងតែ វិលមុខ ឈឺក្បាល ពាក់មុខដាក់គ្នា ឆ្ងល់ថា ហេតុអ្វីក៏សម្ដេចតេជោហ៊ុន សែន បានដឹងរាល់សកម្មភាពពួកគេប្រព្រឹត្តក្នុងចេតនាទុច្ចរិតមកលើកម្ពុជា ហើយកំពុងរកមុខក្រុមបក្សប្រឆាំងគ្នាឯង តើនរណាជាអ្នកបញ្ចេញព័ត៌មានរបស់ពួកគេទៅដល់សម្ដេចបានដឹង ? 

ដោយឃើញភាពល្ងង់ខ្លៅរបស់ក្រុមប្រឆាំង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់នៅក្នុងប្រព័ន្ធ Telegram ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា : ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថាមានមនុស្សនៅក្បែរហ៊ុន សែន ។

ខ្ញុំគួរតែប្រាប់ថានោះគឺហ៊ុន សែនតែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។

សម្ដេចតេជោបានបន្តថា, អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល់មែនទេ? អស់លោកនិងលោកស្រីមានអំនួតខ្លាំងណាស់ដែលថាមានមនុស្ស បង្កប់នៅក្បែរហ៊ុន សែន តែមិនដឹងថាជាល្បិចចារកម្មអត់ស្រម៉ោលរបស់ហ៊ុន សែននោះឡើយ។

សម្ដេចមានប្រសាសន៍ទៀតថា, ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មាន ពិតតាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោក ដែលមនុស្សខ្លះជេហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំគឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេក បានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។

សម្ដេចតេជោបន្តថា, នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសល់ឲ្យធ្វើឃាដ ហ៊ុន សែនដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖