ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញសាកសពអណ្ដែតទឹកនៅចំណុចមាត់ច្រាំងទន្លេក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ០០នាទីព្រឹក  មានជនជាតិវៀតណាមដែលកំពុងនេសាទត្រី បានប្រទះឃើញសាកសព អណ្ដែតទឹកនៅចំណុចមាត់ច្រាំងទន្លេក្រៅ ស្ថិតនៅចុងបឹងក្រៅ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ចំពោះ:សាកសពមានសភាពហើមស្អុយរលួយ គ្មានអាវ ស្លៀកខោខ្លីពណ៌ខ្មៅ។ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បានចាត់បញ្ជាឱ្យលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បញ្ជាដឹកនាំកម្លាំងជំនាញដោយបានបង្កើតគណៈកម្មការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។

១-តាមការពិនិត្យ​វិភាគលេីសាកសពនេះ​ ផ្នែកដងខ្លួនខាងមុខមានស្នាមសាក់ជាប់ខ្លួនដោយសរសេរថា (ថ្ងៃស្អែកស្លាប់នៅលើដើមទ្រុង និងពាក្យលាឪលើដើមដោះខាងស្តាំ និងលាម៉ែលើដើមដោះខាងឆ្វេង)។  អាស្រ័យ​ដូចបានជម្រាបជូន​តាមភិនភាគនៃសពខាងលេីនេះ​ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម​ ស្នេីសុំឱ្យបងប្អូន​សាធារណជន​ទាំងអស់​ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គម​ជួយផ្សព្វផ្សាយ​បន្ដ​ ដេីម្បី​ស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព​ និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈ​ក្រុមការងារ​ប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម​យេីងខ្ញុំ​ លេខទូរស័ព្ទ​ 09777 80050 ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖