ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០២ មិថុនា ចំនួន ៣៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន៖ ជួញដូរ ១៩ករណី ឃាត់ ៣២នាក់ (ស្រី ០នាក់)។ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ១២រណី ឃាត់ ៦០នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤២៩៦,៦៥ក្រាម និង២៣កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ១៧០៦,៤១ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៣១៤៥៤,០៥ក្រាម។​ នីមេតាហ្សាប៉ាម (N-zapam) ស្មេីនិង​ ៣៤,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៣៦នាក់ ស្រី ៣នាក់ ចាប់យក Ice ៤២៤៦,០៨ក្រាម, Ke ១៦៩២,៩១, MDMA ៣១៤៤៩,៨០ក្រាម និង N-zapam ៣៤,០ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ke ១៣,៥០ក្រាម និង MDMA ៤,២៥ក្រាម។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១៦,៥៤ក្រាម។

*៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ៣,៦០ក្រាម។

*៥ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២០កញ្ចប់តូច។

*៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៤,៨០ក្រាម។

*៧ / សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ចាប់យក Ice ៨,២៧ក្រាម។

*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,០៧ក្រាម។

*៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០,៥០ក្រាម។

២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,៦១ក្រាម។

៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៨ក្រាម៕

ដោយ ៖ អរុណរះ(រូបភាព៖ ឯកសារ)


ចែករំលែក៖