ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីសន្តិសុខក្រុមហ៊ុនBCSម្នាក់ ដែលយាមប្រចាំការនៅធនាគារស្ថាបនា ដេកស្លាប់។
ករណី “មនុស្សដេកស្លាប់”ខាងលើនេះបានកេីតឡេីងនៅវេលាម៉ោង ០៦:៣០ នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងធនាគារស្ថាបនា សាខាទួលទំពូងទីតាំងលេខ១៤០ ផ្លូវលេខ១៥៥ · ភូមិ៤ សង្កាត់ទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌចំការមន បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ស៊ុំ បញ្ញារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនBCS។
ប្រភពដដែលបន្តថា ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំពូងទី១ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យ ឃើញថា៖ ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕
ដោយ៖ ជីណា