ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនខុសច្បាប់ ០៤នាក់ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃសៅរ៍ទី០៣ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០២ករណី ក្នុងបទល្មើសជាក់ស្តែង។
ការបង្ក្រាបលេីកទី១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចក្បាលអាង ភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហ៊ី កង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ការបង្ក្រាបលេីកទី២ វេលាម៉ោង ២២និង២០នាទី នៅចំណុចបួនមុខ ភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ១.ឈ្មោះ ពិ សុជាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ២.ឈ្មោះ រើន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និង៣.ឈ្មោះ ភ័ណ្ឌ ពុតជី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្មីនិមិត្ត ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំង០៤នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញខេត្ត ត្រៀមបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការបន្តនីតិវិធីច្បាប់៕
ដោយ៖ សហការី