ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ដោយបញ្ជាក់ថា : ឧបនាយករដ្ឋមន្ត្រីបចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ជម្រាបជូន
លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
កម្មវត្ថុ ៖ ករណីស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ ដើម្បីទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
យោង ៖ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖
– អនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ នៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
– ការឈប់សម្រាករបស់កម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល។
-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចេញសេចក្តីណែនាំដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ អនុវត្តឱ្យបានល្អ ៕
ដោយ ៖ សិលា