ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យពុលត្រីកំពតបុរសម្នាក់បានស្លាប់ នៅស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបរិភោគត្រីកំពតហើយមានអាការៈទន់ដៃទន់ជើងបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក 

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ បុរសដែលស្លាប់ឈ្មោះ ថោក ភើយ ភេទប្រុសអាយុ ៥៧ ឆ្នាំនៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានសុំត្រីកំពតពីឈ្មោះ ពេក ស៊ុយ ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ចំនួន០៤ក្បាលយកមកអាំងហូបនៅផ្ទះម្នាក់ឯង ក្រោយពីហូបរួចក៏មានអាការៈទន់ដៃទន់ជើង ពេលនោះមានឈ្មោះ ផន ភាព ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាប្រពន្ធ បានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដោយពិនិត្យឃើញថាមានសភាពធ្ងន់ធ្ងរគ្រូពេទ្យបានបន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី  បន្ទាប់មកជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវ  ៕

ដោយ ៖ វណ្ណា


ចែករំលែក៖