ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពលួចជាក់ស្ដែង

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ​ មិថុនា​ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣និង៣០នាទីរំលងអធ្រាត្រកម្លាំងប៉ុស្តិ៍នគរបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច(លួចទ្រព្យសម្បត្តិជនរងគ្រោះមិនបានសម្រេច)  ដែលប្រព្រឹត្តបទល្មើសនៅចំណុច សំណង់​ដីឡូត៍គ្មានលេខ​ ផ្លូវលេខ៥២៤ ក្រុម៥០​ ភូមិ១៣​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជាក់ ស្នា ហៅ ស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាដក  ទី​កន្លែង​ស្នាក់នៅ​ មិនពិត​ប្រាកដ។ សមត្ថកិច្ចចាប់វត្ថុតាងចាប់យកមាន÷កន្រៃ្តដងពណ៌ លឿង ក្រហមចំនួន០១ (ចាប់យកពីខ្លួនជនសង្ស័យ)។

មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុឹម​ នាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ UK​ ខុនដូ​ ស្នាក់នៅផ្ទះលេខ ៣៤៤ ផ្លូវលេខ​លំ​  ភូមិទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ  ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅប៉ុស្តិ៍ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖