ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចិត្តតិរច្ឆានរំលោភកូនស្រីខ្លួនឯងច្រើនលើកច្រើនសាទើបដឹងដល់ម្ដាយប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ខ្លួនជាឪពុកបង្កើតតែចិត្តតិរច្ឆានចាប់រំលោភកូនស្រីខ្លួនឯងច្រើនលើកច្រើនសា ធ្វើឲ្យកូនស្រីទ្រាំនឹងទង្វើរបស់ឪពុកមិនបានក៏សម្រេចចិត្តរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានប្រាប់អោយម្តាយដឹង រួចក៏ប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣​ វេលាម៉ោង១៥និង០០នាទី​ នៅចំណុចក្នុងបន្ទប់ដេកឃ្លាំងអេតចាយ ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ 

មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងសាលា ឃុំពានរោង​ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនសង្ស័យ ឈ្មោះ អាត ណាក់​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដេីរទិញអេតចាយ មានទីលំនៅភូមិត្រពាំងសាលា ឃុំពានរោង​ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ឃាត់ខ្លួន)(ត្រូវជាឪពុកបង្កេីតជនរងគ្រោះ)។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះបានរស់នៅជាមួយឪពុកម្តាយបង្កើតដោយប្រកបមុខរបរ​ទិញអេតចាយ​ ស្នាក់នៅភូមិព្រែកហ្លួងង​ សង្កាត់​ព្រែកហ្លួង​ ក្រុង​អរិយក្សត្រ​ ខេត្តកណ្តាល​ ដោយស្នាក់នៅក្នុងបន្ទប់រួមគ្នា​ ។ ពេលឈ្មោះ​ យង់​ រិន​ ត្រូវជាម្តាយបង្កើតជនរងគ្រោះ និងត្រូវជាប្រពន្ធជនសង្ស័យ ចេញទៅដេីរទិញអេតចាយ​បាត់់ ជនសង្ស័យឈ្មោះ អាត ណាក់ ដែលត្រូវជាឪពុកបង្កេីត​បានហាមឃាត់ជនរងគ្រោះ​មិនឱ្យចេញក្រៅបន្ទប់ដេក​ទេហើយតែងតែលួចសម្លឹងមេីលជនរងគ្រោះ​ពេលកំពុងដេកមេីលទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ និងច្រើនតែធ្វេីសកម្មភាព​មិនគួរគប្បីទៅលេីជនរងគ្រោះ​រហូត ។មកដល់ពាក់កណ្តាលខែ​ឧសភា​ ឆ្នាំ២០២៣​ វេលាម៉ោង ១៤និង០០នាទី​ ជនរងគ្រោះកំពុងដេកមេីលទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ រីឯម្តាយបានចេញទៅទិញអេតចាយបាត់ ពេលនោះ​ជនសង្ស័យបានដេីរចូលក្នុងបន្ទប់ឡេីងលេីគ្រែធ្វេីសកម្មភាព​ចាប់រំលោភជនរងគ្រោះដោយគំរាមថា​ កុំស្រែកប្រយ័ត្នខ្មាសគេ​។  ភ្លាមនោះជនសង្ស័យក៏បានចាប់រំលោភនាងរហូតបានសម្រេច រួចក៏ដេីរចេញពីក្នុងបន្ទប់ទៅក្រៅបាត់ទៅ។ លុះរំលងបានប្រហែលប្រាំថ្ងៃ​ ចុងខែឧសភា​  ឆ្នាំ២០២៣​ វេលាម៉ោង​ ១៤និង០០នាទី ពេលម្តាយជនរងគ្រោះចេញទៅទិញអេតចាយ​ ជនសង្ស័យ​ក៏ដេីរចូលក្នុងបន្ទប់ហេីយធ្វេីសកម្មភាព​ចាប់រំលោភកូនស្រី ម្តងទៀត។ ពេលធ្វេីសកម្មភាពរួច ជនសង្ស័យបានស្លៀកពាក់ហេីយដេីរចេញទៅខាងក្រៅបាត់ទៅ ។   បន្ទាប់មកទៀត នៅថ្ងៃទី០៣.៦.២០២៣​ វេលាម៉ោង១៥និង០០នាទី ជនសង្ស័យ​បានលួងលោមជនរងគ្រោះអោយរួមភេទជាមួយខ្លួន​ដោយសន្យាអោយលុយទិញស្បែកជេីង​ និងទិញខោអាវ​ ដោយខ្លាច មានគេដឹងរឿងជនរងគ្រោះ​មិនហ៊ានមាត់​ទេីបជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ​តែម្តង​ ពេលរួមភេទរួចជនសង្ស័យបានឲ្យប្រាក់មកជនរងគ្រោះចំនួន​ប្រាំមុឺនរៀលរួចក៏ស្លៀកសំលៀកបំពាក់ហេីយដេីរចេញទៅក្រៅ​ ។ ដោយទ្រាំនឹងទង្វេីរបស់ឪពុកដដែលៗ​បានប្រព្រឹត្តមកលើរូបខ្លួន ​ទើបពេលម្តាយត្រឡប់មកពីទិញអេតចាយវិញក៏ប្រាប់រឿងរ៉ាវទាំងអស់ថាឪពុកបានរំលោភមកលេីខ្លួន​ចំនួន០៣លេីកហើយ​ ភ្លាមនោះម្តាយជនរងគ្រោះក៏បានទៅសួរ​នាំ​តែជនសង្ស័យ​បដិសេធថាមិនបានប្រព្រឹត្ត​ឡើយ។ បន្ទាប់មកម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង។ 

​   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ខ្លួនគេពិតជាបានធ្វេីសកម្មភាពចាប់រំលោភកូនស្រីបង្កេីតបានចំនួន០៣លេីកពិតមែន ។ 

​     បច្ចុប្បន្ន​ ជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖