ក្លិបមាន់ខ្នាយមាស Tottenham ចង់ឱ្យលោក Ange Postecoglou នាំយកខ្សែប្រយុទ្ធជប៉ុន Kyogo Furuhashi ពី Celtic ទៅជាមួយ។ កីឡាករឆ្នើមដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Scottish Cup ទល់នឹងក្រុម Inverness គឺស្ថិតនៅក្នុងបញ្ជីចង់បានរបស់ក្រុម Spurs រួចហើយក្នុងនាមជាដៃគូ សូម្បីតែជំនួសកន្លែងសម្រាប់កីឡាករ Harry Kane បើសិនជាគាត់ចាកចេញពីក្លិប។
ប្រសិនបើលោក Postecoglou វ័យ៥៧ឆ្នាំយល់ព្រមក្លាយជាប្រធានក្លិបTottenham នៅសប្តាហ៍នេះ នោះវានឹងបង្កើនឱកាសរបស់ពួកគេយ៉ាងច្រើនក្នុងការចុះហត្ថលេខាយកកីឡាករជប៉ុន។ Furuhashi វ័យ២៨ឆ្នាំនឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ Spurs ហើយពួកគេត្រៀមចំណាយប្រហែល២៥ទៅ៣០លានផោនដើម្បីធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏សំខាន់មួយ។
ខ្សែប្រយុទ្ធ Kyogo Furuhashi ត្រូវបានគេស្គាល់ថាជា កីឡាករជោគជ័យដ៏សំខាន់មួយនៅក្នុងពេលវេលារបស់លោក Postecoglou ក្នុងប្រទេសស្កុតឡេន ដោយស៊ុតបញ្ចូលទីបាន២៣គ្រាប់ក្នុងការប្រកួតលីកចំនួន៣១ប្រកួត។ ពេលខ្សែប្រយុទ្ធរូបនេះមានឱកាសលេងនៅ Premier League ក៏អាចល្អផងដែរ ប៉ុន្តែមានក្លិបផ្សេងទៀតក្នុងប្រទេសអង់គ្លេសក៏ចាប់អារម្មណ៍កីឡាកររូបនេះផងដែរ ដោយសារតែការបញ្ចប់រដូវកាលនេះគឺគាត់បង្ហាញទម្រង់លេងល្អ និងអាកប្បកិរិយាវិជ្ជមានរបស់គាត់។
បច្ចុប្បន្នលោក Postecoglou កំពុងរង់ចាំការអនុញ្ញាតឱ្យនិយាយទៅកាន់ថ្នាក់ដឹកនាំក្លិប Daniel Levy របស់ Spurs។ ជនជាតិអូស្ត្រាលីចូលចិត្តធ្វើជាគ្រូបង្វឹកនៅ Celtic ប៉ុន្តែអាចបើកចំហចំពោះបញ្ហាប្រឈមថ្មីប្រសិនបើការងារត្រឹមត្រូវ។
លោក David Moyes គ្រូបង្វឹកក្រុម West Ham ត្រូវបានគេគាំទ្រថា ជាអ្នកនាំមុខសម្រាប់តំណែង Celtic ប្រសិនបើលោក Postecoglouចាកចេញ ប៉ុន្តែលោក Moyes ទទូចថា គាត់នឹងបដិសេធមុនការប្រកួត Europa Conference League វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃពុធទល់នឹង Fiorentina។
អ្នកជំនាញបាល់ទាត់ជនជាតិស្កុតឡេនបាននិយាយថា “ខ្ញុំមិនដែលគិតដល់វាទេ ខ្ញុំជាអ្នកចាត់ការក្រុម West Ham ហើយខ្ញុំពិតជារីករាយនឹងរយៈពេលរបស់ខ្ញុំនៅទីនេះ។ ខ្ញុំសង្ឃឹមថានឹងព្យាយាមបន្តបង្កើតក្លិបបាល់ទាត់ដ៏ល្អមួយទៀត ដូច្នេះខ្ញុំមិនបានពិចារណាវាទេ។ ប៉ុន្មានឆ្នាំមកនេះខ្ញុំបានទាក់ទងជាមួយការងារជាច្រើននៅពេលផ្សេងៗគ្នា ប៉ុន្តែខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលនេះ ហើយខ្ញុំបានតាំងទីលំនៅនៅកន្លែងដែលខ្ញុំនៅ។ ក្លិបពិតជាល្អណាស់សម្រាប់ខ្ញុំ ហើយយើងរីករាយនឹងដំណើរដែលយើងកំពុងធ្វើ” ៕
ដោយ៖ ភារៈ(រូបភាព ៖ The sun)