ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ តាមបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី០៦​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស​ ( ចាប់ពីថ្ងៃទី៧ – ១៣ ខែមិថុនា ឆ្នាំ២០២៣ ) តាមបណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដូច្នេះ​សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់​មិនត្រូវ​ឱ្យ​កូន​តូច​ៗ​ចេញក្រៅផ្ទះ​ពេលកំពុងមានភ្លៀងធ្លាក់។ 

    ក្រសួង​ធន​ធាន​ទឹក​ បានឱ្យដឹងទៀតថា​ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ )  ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ 

 លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ 

 ១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C 

   – បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 

៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C                              

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់ ។      

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ​៖ ស​ តារា


ចែករំលែក៖