ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ សមាគមធនាគារនៅកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីអំពីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ(SMS Scam)

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី០៦​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សេចក្តីជូនដំណឹងស្តីអំពីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ (SMS Scam)។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​នេះ​ បានបញ្ជាក់ថា​ សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរស័ព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ 

ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរស័ព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន។ ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើ ការទាក់ទងទៅកាន់ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។

សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនផងដែរថា ដោយសារចំនួន សារក្លែងបន្លំតាមប្រព័ន្ធ ទូរស័ព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោក អ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។ 

ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PINឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។ សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថាន ធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព។ សូមចែករំលែកនូវសេចក្ដីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិរបស់លោកអ្នក។

ជាមួយគ្នានេះ​ សមាគមធនាគារនៅកម្ពុជាសូមថ្លែងអំណរគុណសម្រាប់ការយកចិត្តទុកដាក់លើសេចក្ដីជូនដំណឹងនេះ៕ ដោយ៖ សហការី

រូបភាព​៖តំណាង

 


ចែករំលែក៖