ព័ត៌មានទាន់ហេតុការណ៍៖

សុីឈ្នួលដឹកឈើឱ្យថៅកែរអិលដួលម៉ូតូសង្កត់ស្លាប់

ចែករំលែក៖

   ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋម្នាក់បើកបរម៉ូតូសុីឈ្នួលដឹកឈើឱ្យថៅកែមិនប្រយ័ត្នបណ្ដាលឱ្យដួលសង្កត់ចំក្បាលរងរបួសធ្ងន់ ហើយបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដឹកឈើដួលសង្កត់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង១០យប់ថ្ងៃទី០៦ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចត្រពាំងឡាប៉ាខេ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

   ប្រភពបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូសុីឈ្នួលដឹកឈើឱ្យគេគ្រាន់បានកម្រៃដោះស្រាយជីវភាពស្ថិតក្នុងស្ថានភាពមេឃភ្លៀងរលឹមផងក៏រអិលដួលតែម្តងហើយសង្កត់ចំក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ លុះពេលបញ្ជូនទៅដល់មន្ទីរប្រទេសវៀតណាមជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅ ។

    ប្រភពបន្តថា សពជនរងគ្រោះមានឈ្មោះ ទ្រី ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

   ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់សព ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖