ព័ត៌មានទាន់ហេតុការណ៍៖

ជួយគ្នាក្នុងគ្រាក្រ ខ្មែរស្រលាញ់ខ្មែរ កុមារាដ៏កម្សត់ ទទួលបានការជួយឧបត្ថម្ភពី នាយនគរបាលជាតិ២រូប នូវថវិកា ២លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានគេបង្ហោះ ពីកុមារាម្នាក់និយាយទាំងទឹកភ្នែក រៀបរាប់អំពីទុក្ខលំបាករបស់ខ្លួនក្នុងជីវភាពគ្រួសារ  ដោយពេលខ្លះ សុំគ្រូចេញមុនម៉ោង ដើម្បីទៅលាងចាននៅតាមកម្មវិធីបុណ្យឬការផ្សេងៗ ជាមួយនឹងម្ដាយដ៏កំសត់ ដើម្បីយកថវិកាមកទ្រទ្រង់ជីវភាពគ្រួសារ និងការរៀនសូត្រផង ។ វីដេអូឃ្លីបប្រមាណ ១នាទី ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ បង្ហាញពីការអាណិតអាសូរ និងទឹកចិត្ត ការតស៊ូរបស់គ្រួសារមួយនេះ។ 

នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ម្ចាស់ facebook ឈ្មោះ (ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ ) បានយកថវិកាពីសប្បុរសជន ទៅប្រគល់ជូនកុមារនិងក្រុមគ្រួសាររបស់គេដល់លំនៅដ្ឋាន។ 

(ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ ) បានបង្ហោះយ៉ាងដូច្នេះថា, ខ្ញុំបានជួប ក្មួយកំសត់ហើយ ! នៅរសៀលនេះ ខ្ញុំបាទយកនៅថវិកាចំនួន ២លានរៀល ដែលបានមកពីទឹកចិត្តសប្បុរស និងអាណិតស្រលាញ់ ភាពកតញ្ញូ តស៊ូ របស់ក្មួយប្រុស ហើយបានឧបត្ថម្ភ តាមរយៈខ្ញុំបាទ ៖ 

១- លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នៃស្នងការរងនគរបាលរាជធានីភ្នំពេញ ចំនួន ១លានរៀល ។

២- លោក វរសេនីយ៍ឯក ឆន សុភ័ក្រ្តា អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក ចំនួន ១លានរៀល ។

៣- លោក ជួន ប៊ុនរឿន បានឧបត្ថម្ភដល់លោកគ្រូបង្រៀនក្មួយប្រុសផ្ទាល់ ចំនួន ២០មុឺនរៀល ។

ក្មួយប្រុសរស់នៅភូមិ តាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ស្ថានភាពខ្វះខាតខ្លាំង ម្ដាយគ្មានទូរស័ព្ទប្រើទេ បើបងប្អូនចង់ទំនាក់ទំនងមានតែលេខលោកគ្រូផ្ទាល់ 093 392 009 ៕ 

ដោយ ៖ សិលា


ចែករំលែក៖