ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី០២នាក់រងរបួសធ្ងន់ស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលផ្នែកចរាចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៣នេះថា,មានមនុស្សប្រុសស្រី០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មីត្រើយខាងកើត ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង វេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ករណីនេះរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1K-0969 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AH-5888 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយដួលបាក់ជើងម្ខាង ដោយឡែកភាគីខាងស្ត្រីរងរបួសស្រាល ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖