ក្រុមញញួរធំ West Ham បានបញ្ចប់ការរង់ចាំរយៈពេល៤៣ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏សំខាន់មួយ ខណៈដែលកីឡាករ Jarrod Bowen បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយដើម្បីផ្តួលក្រុមFiorentina ឈ្នះពានរង្វាន់ Europa Conference League នៅទីក្រុង Prague ក្នុងលទ្ធផល ២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មិថុនា ២០២៣។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រហាក់ដូចជាកំពុងឆ្ពោះទៅរកម៉ោងបន្ថែម បន្ទាប់ពីបាល់ប៉េណាល់ទីនៅតង់ទី២របស់កីឡាករ Said Benrahma ត្រូវបានលុបចោលត្រឹមតែ៧នាទីក្រោយមក ដោយការប្រឹងប្រែងយ៉ាងល្អពីកីឡាករ Giacomo Bonaventura។ វាគឺជាការប្រកួតដ៏ស្វិតស្វាញ និងពេលខ្លះមានភាពតានតឹងខ្លាំង ហើយបានក្លាយទៅជារឿងដ៏អាក្រក់មួយ ខណៈដែលប្រធានក្រុម Fiorentina កីឡាករCristiano Biraghi ត្រូវបានវាយប្រហារដោយការគប់ដបប្លាស្ទិកចេញពីហ្វូងក្រុម West Ham ត្រូវក្បាលរបស់គាត់។
កីឡាករ Bowen បានក្លាយជាវីរបុរសរបស់ក្រុម West Ham ពេលគាត់រកបានគ្រាប់បាល់ចុងម៉ោងនៅនាទីទី៩០ ខណៈដែលខ្សែការពាររបស់ក្រុមFiorentina មិនអាចរារាំងការស៊ុតរបស់កីឡាករខាងលើនេះបាន។ គ្រាប់បាល់ចុងម៉ោងនេះធ្វើឲ្យអ្នកគាំទ្រក្រុមញញួរធំរំភើបចិត្ត ដែលមានចំនួនច្រើនជាងសំបុត្រចំនួន៥,០០០ដែលពួកគេត្រូវបានបែងចែក ហើយបានធ្វើឲ្យគ្រូបង្វឹកDavid Moyes រត់ចុះក្រោមដើម្បីអបអរជាលើកដំបូងដែលទទួលបានពានរង្វាន់ដ៏សំខាន់នៃអាជីពរបស់គាត់។
ការឈ្នះនេះមានន័យថា ប្រធានក្រុម Declan Rice ប្រហែលជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិប គាត់បានធ្វើដូចអតីតកីឡាករBobby Moore និង Billy Bonds ដោយដឹកនាំក្លិបឱ្យមានភាពរុងរឿង។ Moore ជាប្រធានក្រុម West Ham ឈ្នះពាន European Cup Winners’ Cup ឆ្នាំ១៩៦៥ ហើយ Bonds បាននាំក្លិបទៅ FA Cup ក្នុងឆ្នាំ១៩៧៥និង១៩៨០។
ជ័យជម្នះនេះក៏បានផ្សាភ្ជាប់កន្លែងមួយក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ និងមានន័យថា បាល់ទាត់អឺរ៉ុបសម្រាប់ឆ្នាំទី៣ដែលដំណើរការជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប West Ham ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)