ព័ត៌មានទាន់ហេតុការណ៍៖

«កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប លោក បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្ម អន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលចូលសម្ដែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣។ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង ទ្វេភាគីដែលកំពុងរីកលូតលាស់ និងមានសុទិដ្ឋិនិយមចំពោះសក្តានុពលសម្រាប់ការពង្រីកបន្ថែម ទៀតនូវការផ្លាស់ប្តូរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទិក និងធនធានមនុស្ស។ ភាគីទាំងពីរបានកត់ សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង និងបានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុង ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឈានដល់កម្រិតខ្ពស់ថ្មី មួយទៀត។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើផលប្រយោជន៍រវាងតំបន់ទាំងពីរ។ លោក ថានី ប៊ីន អាម៉េត អាល់ហ្សេយូឌី បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលបានផ្ដល់លទ្ធភាពឱ្យអេមីរ៉ាតអារ៉ាប់រួម ចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងដែលបានគាំទ្រអេមីរ៉ាតអារ៉ាប់រួម ក្លាយជាដៃគូសន្ទនាតាមវិស័យ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

ដោយ ៖ សិលា


ចែករំលែក៖