ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកាំបិតចាក់នៅប្រទេសបារាំង ៖ ជនសង្ស័យអះអាងថាជាជនភៀសខ្លួនស៊ីរី

ចែករំលែក៖

ជនសង្ស័យដែលបានធ្វើការវាយប្រហារដោយកាំបិតនៅថ្ងៃទី ៨ ខែមិថុនានៅទីក្រុង Annecy ដែលមានទីតាំងនៅភ្នំ Alps បានប្រាប់ប៉ូលិសថា គាត់គឺជាជនជាតិស៊ីរីដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសបារាំង។
ជនសង្ស័យដែលបានធ្វើការវាយប្រហារដោយកាំបិតនៅថ្ងៃទី៨ ខែមិថុនា នៅទីក្រុង Annecy ស្ថិតនៅតំបន់ភ្នំ Alps ភាគអាគ្នេយ៍ប្រទេសបារាំង បានប្រាប់ប៉ូលិសថា គាត់គឺជាជនជាតិស៊ីរីដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសបារាំង។
បច្ចុប្បន្នអត្តសញ្ញាណជនសង្ស័យកំពុងត្រូវបានគេផ្ទៀងផ្ទាត់ ហើយមិនទាន់មានព័ត៌មានផ្លូវការនៅឡើយទេ ។ លោក Antoine Armand មន្ត្រីក្នុងតំបន់បាននិយាយនៅលើ Twitter ថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់កម្សាន្តរបស់កុមារនៅជិតទីលាន Annecy Town ។
ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ប្រភពដំបូងបាននិយាយថា ការវាយប្រហារនោះបានធ្វើឱ្យមនុស្សប្រាំពីរនាក់រងរបួសក្នុងនោះមានកុមារចំនួនប្រាំមួយនាក់។
បើតាមសមត្ថកិច្ច ក្មេង៣នាក់អាយុប្រហែល៣ឆ្នាំ និងមនុស្សធំម្នាក់ បានរងរបួសធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិត។ មុននេះ មានការរាយការណ៍ពីប៉ូលិសថា ក្មេងចំនួន ៨ នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ DW)


ចែករំលែក៖