ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរងការចោទប្រកាន់ពីបទរក្សាឯកសារសម្ងាត់របស់រដ្ឋាភិបាលដោយអត់គិតថ្លៃ និងរារាំងនីតិវិធីផ្លូវច្បាប់។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា លោកផ្ទាល់កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជុំវិញការកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌។
នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានសរសេរដូច្នេះថា «ខ្ញុំត្រូវបានគេកោះហៅឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធក្នុងទីក្រុង ម៉ៃអាមី (Miami) កាលពីថ្ងៃអង្គារ។ ខ្ញុំមិនដែលគិតទាល់តែសោះថារឿងបែបនេះអាចនឹងកើតឡើងមកលើ អតីតប្រធានាធិបតីម្នាក់របស់សហរដ្ឋអាមេរិក»។ លោក ត្រាំ បន្ថែមថា «ខ្ញុំជាមនុស្សស្អាតស្អំ ហើយខ្ញុំក៏មិនបានប្រព្រឹត្តទោសកំហុសអ្វីនោះដែរ»។
ក្រសួងយុត្តិធម៌អាមេរិក បាន និងកំពុងស៊ើបអង្កេតស្វែរការពិតថាតើលោក ដូណាល់ ត្រាំ ពិតជាបានកាន់កាប់ឯកសារសម្ងាត់ជាតិខុសច្បាប់ ដែរឬក៏យ៉ាងណា បន្ទាប់ពីចាកចេញពីសេតវិមានកាលពីឆ្នាំ២០២១ ក្រោយចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០។ ក្រុម អ្នកស៊ើបអង្កេតបានរឹបអូសឯកសារប្រហែលជា ១៣,០០០ច្បាប់ ពីភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋផ្ល័រីដា កាលពីជិតមួយឆ្នាំមុន ហើយក្នុងចំណោមឯកសារទាំងនោះ មានរាប់រយច្បាប់ ត្រូវបានចាត់ទុកជាឯកសារសម្ងាត់បំផុត៕ ដោយ៖ ធីរីណា
រូបថត ៖ SCMP