ខេត្តប៉ៃលិន៖ តាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចជំនាញប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានឲ្យដឹងថា÷ កាលពីវេលាម៉ោង ១៤និង៣៥នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលការរាយការណ៍ពីម្ចាស់ចម្ការថាមានក្មេងមួយក្រុមបានប្រមូលផ្ដុំគ្នាប្រហែលជា ០៤ទៅ០៥នាក់ នៅក្នុងផ្ទះចម្ការរបស់គាត់ដោយគាត់សង្ស័យថាប្រេីប្រាស់គ្រឿងញៀន នៅចំណុចភូមិ អូររអិល ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
មន្ត្រីសមត្តកិច្ចជំនាញបានបន្តថា÷ នៅពេលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានចុះទៅដល់ កន្លែងកើតហេតុក៏បានឃើញជនសង្ស័យម្នាក់នៅសង្ងំដេកក្នុងផ្ទះចម្ការរបស់គាត់ហើយកម្លាំងប៉ុស្តិ៍បានហៅរួចក៏ឆែករកឃើញវត្ថុតាងមាន៖
– ម្សៅក្រាមសថ្លា ០១កញ្ចប់តូច
– កញ្ឆា ០២កញ្ចាប់តូច
– កាំបិតមួយដើម
– ដែកកេះចំនួន០២
ជនសង្ស័យឈ្មោះ ណូច រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ អូរតាប្រាង សង្កាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន។(ជាមុខសញ្ញាករណីលួចមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី១៤ខែ០៥ឆ្នាំ ២០២២ និងមានដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួន)។
បច្ចុប្បន្ន កម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស សារ៉េត