ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកអន្តរជាតិ ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានសរសេរសារសម្តែងនូវការអរគុណ និងបង្ហាញនូវក្តីស្រលាញ់ចំពោះកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ មុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា អត្តពលិកអន្តរជាតិ ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានសរសេរសារសម្តែងនូវការអរគុណ និងបង្ហាញនូវក្តីស្រលាញ់ចំពោះកម្ពុជា ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតដល់ពួកគេ ទាំងការធ្វើដំណើរ ហូបចុក និងស្នាក់នៅ ។ល។ ក្នុងអំឡុងពេលដែលពួកគេស្នាក់នៅកម្ពុជានាពេលកន្លងមក។

សូមបញ្ជាក់ថា : ៖ អបអរសាទរ អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស។

 តារាងមេដាយផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទី១ -ឥណ្ឌូនេស៊ី បានមេដាយមាស ១៥៩គ្រឿង មេដាយប្រាក់ ១៤៨គ្រឿង មេដាយសំរឹទ្ធ ៩៤ គ្រឿង សរុប ៤០១ គ្រឿង ។ 

ទី២-ប្រទេសថៃ បានមេដាយមាស ១២៦គ្រឿង មេដាយប្រាក់ ១១០គ្រឿង មេដាយសំរឹទ្ធ ៩២ គ្រឿង សរុប ៣២៨ គ្រឿង ។ 

ទី៣-ប្រទេសវៀតណាម បានមេដាយមាស ៦៦គ្រឿង មេដាយប្រាក់ ៥៨គ្រឿង មេដាយសំរឹទ្ធ ៧៧ គ្រឿង សរុប ២០១ គ្រឿង ។ 

ទី៤-ប្រទេសម៉ាឡេស៊ី បានមេដាយមាស ៥០គ្រឿង មេដាយប្រាក់ ៣៨គ្រឿង មេដាយសំរឹទ្ធ ៣៥ គ្រឿង សរុប ១២៣ គ្រឿង ។ 

ទី៥-ប្រទេសហ្វីលីពីន បានមេដាយមាស ៣៣គ្រឿង មេដាយប្រាក់ ៣៣គ្រឿង មេដាយសំរឹទ្ធ ៥០គ្រឿង សរុប ១១៦គ្រឿង ។ 

ទី៦-ប្រទេសមីយ៉ាន់ម៉ា បានមេដាយមាស ១៥គ្រឿង មេដាយប្រាក់ ២៣គ្រឿង មេដាយសំរឹទ្ធ ១៩ គ្រឿង សរុប ៥៧ គ្រឿង ។ 

ទី៧-ប្រទេសសិង្ហបុរី បានមេដាយមាស ១២គ្រឿង មេដាយប្រាក់ ១៥គ្រឿង មេដាយសំរឹទ្ធ ១៧គ្រឿង សរុប ៤៤ គ្រឿង ។ 

ទី៨-ប្រទេសកម្ពុជា បានមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង មេដាយសំរឹទ្ធ ៤៣ គ្រឿង សរុប ៧០ គ្រឿង ។ 

ទី៩-ប្រទេស ប្រុយនេដារុយសាឡឹម បានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣គ្រឿង មេដាយសំរឹទ្ធ ៣ គ្រឿង សរុប ៨ គ្រឿង ។ 

ទី១០-ប្រទេសទីម័រ ខាងកើត បានមេដាយមាស ២គ្រឿង មេដាយប្រាក់ ០គ្រឿង មេដាយសំរឹទ្ធ ៥ គ្រឿង សរុប ៧ គ្រឿង ។ 

និងទី១១-ប្រទេសឡាវ បានមេដាយមាស ០គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរឹទ្ធ ៩ គ្រឿង សរុប ១១ គ្រឿង ៕

ដោយ ៖ សិលា


ចែករំលែក៖