ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសដែលជួយកូនពីការលង់ទឹកសមុទ្រ ហើយលង់ខ្លួនឯងនិងបាត់ខ្លួននោះ ពេលនេះរកឃើញសាកសពហើយ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ យោងតាម​សេចក្ដីរាយការណ៍ពី​អាជ្ញាធរ​មានសមត្ថកិច្ចខេត្តព្រះសីហនុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សពបុរសវ័យ៤០ឆ្នាំនោះ ត្រូវបានរកឃើញហើយ​ បន្ទាប់ពី​ក្រុមអ្នកជួយសង្គ្រោះប្រើពេលស្រាវជ្រាវរុករកនៅលើផ្ទៃសមុទ្រប្រមាណ ២០ម៉ោង។

  សេចក្តីរាយការណ៍ពីសមត្ថកិច្ច​ បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​ មានបុរសវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុសអាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹកពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹកនិងបាត់ខ្លួន។

ក្នុងប្រតិបត្តិការរុករកនេះធ្វើឡើងដោយកម្លាំងនគរបាល, អាវុធហត្ថ, អង្គភាព ៧១១ និងមានការចូលរួមសហការពីក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ។

​ បច្ចុប្បន្ន​សពជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ៖ សូរិយា


ចែករំលែក៖