ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ជេស៊ីកា ធ្លាប់បង្កើតឲ្យគេភ្ញាក់ផ្អើលនឹងប្រកាសឲ្យអតីតតារាសម្តែង ព្រំ រដ្ឋា ចូលខ្លួនមកដោះស្រាយបំណុល ហើយពេលនេះមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយក្រោយពីនាង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ដោយស្នើឲ្យអតីតតារាសម្តែង និងជាម្ចាស់ផលិតកម្ម អ្នកនាង ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយបំណុលដែលជំពាក់នាង។
ការប្រកាសជាថ្មីម្តងទៀតនេះបានធ្វើឡើងបន្ទាប់ពីអំឡុងខែកក្កដា ឆ្នាំ ២០២២ នាងធ្លាប់បានប្រកាសម្តងរួចមកហើយរហូតភាគីទាំងពីរបានចចារគ្នាដែលគ្រានោះនាងលើកឡើងថា”សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ២អាទិត្យទេ តែមកដល់លូវ៥ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ”។ អ្នករួមអាជីព និងស្គាល់នាងគិតថាក្រោយចចារគ្នាធ្វើកិច្ចសន្យា និងខកខានក្នុងការបញ្ចេញព័ត៌មាននេះជិតមួយឆ្នាំមកហើយនោះនឹគិតថា អាចនឹងមានដំណោះស្រាយលើការទូទាត់សងប្រាក់គ្នា ស្រាប់តែពេលនេះជេស៊ីកា បន្តទម្លាយបញ្ចេញសារមួយចំនួនដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាថ្មី។ ការចែករំលែកសារចាស់បន្ថែមពាក្យមួយចំនួនដើម្បីជាការរំលឹកទៅកាន់អតីតតារាសម្តែងល្បីឈ្មោះក្នុងបទចម្រៀងម៉ាក់ថឺ ត្រូវបាន ជេស៊ីកាទម្លាយបន្តដោយនាងបានលើកឡើងថា៖ បងម៉េចហើយរឿងលុយខ្ញុំកាលបានបងគិតសងខ្ញុំ ចង់អោយខ្ញុំចាំដល់ពេលណាទៀត ចង់គិតម៉េច ពេលខ្ញុំផុសរូបតាំងថាខ្ញុំអាក្រក់ហើយចុះពេលដែលអ្នកឯងកហុកបោកប្រាស់ខ្ញុំនឹងម៉េវិញ ជួយសងលុយខ្ញុំផង Ratha Prom។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើពេលនេះអ្នកនាង ព្រំរដ្ឋាដែលគេដឹងថាមុននេះបានបើកដំណើរការផលិតកម្មដើម្បីផលិតភាពយន្តភាគលក់ឲ្យស្ថានីយទូរទស្សន៍មួយចំនួន ពេលនេះនាងកំពុងរស់នៅប្រទេសកម្ពុជា ឬនៅក្រៅប្រទេសឡើយ ។ ទោះជាយ៉ាងណាមុននេះនាង ព្រំរដ្ឋា បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លូននៅលើបណ្តាញសង្គមដែលនៅក្នុងនោះនាងថា”រយៈ ពេល ២ឆ្នាំ ហើយ ដែល ខ្ញុំ បាន បាត់បង់ គ្រប់ យ៉ាង កិត្តិយស ការងារ ទ្រព្យ សសម្បត្តិសឹងទាំងជីវិតដោយការទទួលមិនបាន។កូវីតបានបំផ្លាញខ្ញុំឆ្នាំ ២០១៩ការ ចាប់ ផ្ដើម កូវីតទោះមិនទាន់មកដល់ប្រទេសយើងតែយើងគ្រប់គា្នគឺខ្លាចការងារ របស់ ខ្ញុំ ចាប់ ផ្ដើម ជួប បញ្ហា ព្រោះ តួមួយចំនួនគាត់ខ្លាចទោះជាយេីងមានវិធីការពារខាងទូរទស្សន៍ក៏តំរ៉ូវអោយខ្ញុំកាត់សាច់ព្រោះគាត់ខ្លាចខ្ញុំថតមិនចប់ព្រោះរៀីងកំពុងចាក់ផ្សាយ…ទាំង ដែល ខ្ញុំ ថត ជិតចប់ខ្ញុំ ចាប់ ផ្ដើម ខាតបងខ្ញុំ តស៊ូ ធ្វេីការងារដែលជាបេះដូងរបស់ខ្ញុំ ។ ទីបំផុតខ្ញុំ ត្រូវ បាត់ បង់ ការងារមួយនេះនៅចុងឆ្នាំ២០២១…ខាង អអ្នកធ្វើ ការ ឲ្យ ទូរទស្សន៍ លើកឡើងខ្ញុំធ្វើលើសកុងត្រា៥ខែត្រូវបញ្ចប់កុងត្រាទាំងដែលប្រទេសត្រូវបិទក្រុង។ ចុះការខាតបង់របស់ ខ្ញុំ ដែល គិត ថា ចប់ កូវីតនីងប្រីងប្រែងជាថ្មី…ខ្ញុំ គិត ថា មិន និយាយ តែពេលនេះ ខ្ញុំ មាន អារម្មណ៍ ថា ហេតុ អី ពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ។ ជេស៊ីការបានត្រឹមអានសារនេះនិងចែករំលែកដោយលើកឡើងថាបងកុហកខ្ញុំក៏ជិត២ឆ្នាំដែល បងមកខ្ចីលុយខ្ញុំ ហើយអោយខ្ញុំចាំ ចាំមកដល់ពេលនេះ បងបានធ្វើ កិច្ចសន្យាមុខច្បាប់ហេីយ នៅតែបំពាន បងដឹងហើយថាតាមច្បាប់បងត្រូវជួបនឹងអ្វីខ្លះ តាំងពីបងធ្វើកិច្ចសន្យាជាមួយខ្ញុំមក៥ខែដែលហើយ បងដឹងខ្លួនឯងហើយថាមនុស្សដូចខ្ញុំស្រួលណាស់។
តាមការទម្លាយរឿងក្រៅផ្លូវការបានឲ្យដឹងថានៅមានតារាសម្តែងប្រុសស្រីមួយចំនួនទៀតក៏នៅមិនទាន់ទទួលបានប្រាក់កម្រៃពីការថតភាពយន្តដែលដឹកនាំសម្តែងដោយផលិតកម្មរបស់អ្នកនាងព្រំ រដ្ឋា នៅឡើយដែរ៕
ដោយ៖ វឌ្ឍនា