ភំ្នពេញ៖ បុរសជនជាតិវៀតណាម២នាក់ រួមនិងថ្នាំញៀនជាង៧គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)នៃក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣។
យោងរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀន (ក១០) បានឱ្យដឹងថា៖ ជនសង្ស័យទាំងពីរនេះ ១-ឈ្មោះ TRUNG DUC HA (ជុង ឌឹក ហា) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម។ ២.ឈ្មោះ NGUYEN VAN LOC (ង្វៀន វ៉ាន់ឡុក) ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម ។
ក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក.១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តសេនីយ៍ត្រី យឹម សែនឧត្ដម, លោកវរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ, លោកវរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការដឹកនាំសម្របសម្រួលពី លោក អ៊ុំ សុភ័ក្រ ព្រះរាជអជ្ញារង នៃអាយ្យកាអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជនជាតិវៀតណាម។
*គោលដៅទី១-ចំណុចបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខខុនដូព្រីន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
*គោលដៅទី២-(ឆែកឆេរ)ចំណុចផ្ទះលេខ១៣៥D ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖
១-សារធាតុញៀន MDMA (គ្រាប់និងទឹក) ទម្ងន់ ៧គីឡូក្រាម ២០០ក្រាម។
២-សារធាតុមិនស្គាល់ ទម្ងន់ ៦គីឡូក្រាម ៤៣៣ក្រាម ៧៦
៣-ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១ គ្រឿង និងថង់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី