ព័ត៌មានទាន់ហេតុការណ៍៖

ស៊យទាំងព្រឹក! ចេញពីងួតទឹកអស់លុយ៤០ដុល្លារ និងត្រូវជួសជុលរថយន្តខ្លួនឯងទៀត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសRX300 ថយចេញពីកន្លែងងួតទឹកក្បែរក្រសួងបរិស្ថាន​ទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿងដែលកំពុងបេីកផ្លូវត្រង់ចំពីចំហៀងខាងមុខ​បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង០៨ព្រឹក​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវបេតុង​ ក្បែរក្រសួងបរិស្ថាន​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​បុរសម្នាក់ជាម្ចាស់រថយន្តឡិចសុីស​RX300 ពណ៌ទឹកដោះគោ​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AH-7911 បានចេញពីងួតទឹកក្បែរក្រសួងបរិស្ថាន​ រួចចូលក្នុងរថយន្តបើកថយក្រោយ តែបេីកចេញមិនប្រយ័ត្ន​ក៏ជ្រុលទៅបុករថយន្តម៉ាក​តូយ៉ូតា​ ហាយឡេនឌ័រ​ មួយគ្រឿងពណ៌ទឹកប្រាក់​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AS-1302 ដែលបេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរពីទិសដៅខាងជេីងមកត្បូងក្នុងល្បឿនលឿនល្មម​ ដោយបុកចំពីចំហៀងខាងមុខផ្នែកខាងស្ដាំ​បណ្ដាលឱ្យរងការខូចខាត​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។ 

​      ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបានចុះពីលើរថយន្ត​និងមានសមត្ថកិច្ចនៅកន្លែងកេីតហេតុជួយសម្របសម្រួលផងនោះ​ នៅទីបញ្ចប់​ភាគីខាងរថយន្តឡិចសុីសRX300ព្រមទទួលកំហុសដោយសងថ្លៃខូចខាតទៅលេីភាគីរថយន្តហាយឡេនឌ័រចំនួន៤០ដុល្លារ យកទៅជួសជុលបញ្ចប់រឿង​នៅនឹងកន្លែង៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖