ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖​ អាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា​ នេះ.!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣​នេះ​ ។ 

    ក្រសួងធនធានទឹក​ និងឧតុនិយម​ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគ ខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ 

      លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្ហូរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

២៖ តំបន់ខ្ពង់រាប  * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C  * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ  * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C  * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖