ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​ និងឃាត់ខ្លួន​មនុស្ស​ ៥នាក់​ ពាក់ព័ន្ធគ្រឿងញៀននៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ភ្នំព្រឹក​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​អ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន០៥នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងនៃស្នងការដ្ឋាន​ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានដឹកនាំកម្លាំងក្នុងការិ​យាល័យសហការជាមួយសមត្ថកិច្ចនគរបាលស្រុក ភ្នំព្រឹក ធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែង នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖ 

១-ឈ្មោះសេង ឈ័ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់​នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

២-ឈ្មោះ ញឹម សេម ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង -*ដកហូតបាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកកក ICE ចំនួន ០៣ថង់ ទម្ងន់ ៨,៩០ក្រាម (ទាំងសំបក)

-ថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ឆ្លងតាមរយៈការស្រាវជ្រាវនេះ និងដោយបានការអនុញ្ញាតពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអ យ្យការអម សាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តនីតិវិធី រហូតឈានទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៣នាក់បន្ថែម ទៀតគឺ៖

១-ឈ្មោះកង វីត្តា ហៅខ្មោច ហៅខ្វាក់ ភេទប្រុស អាយុ …ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

២-ឈ្មោះ ហែម វ៉ាត់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង ។

៣-ឈ្មោះ អ៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

-*ដកហូតវត្ថុតាងបាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកក ICE ចំនួន ០១ថង់ ទម្ងន់ ០,២១ក្រាម (ទាំងសំបក)

-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)

-រថយន្តចំនួន ០១គ្រឿង 

សរុបវត្ថុតាងដែលត្រូវបានដកហូតរួមមាន៖

– ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ម៉ាទឹកក ICE ចំនួន ០៤ថង់ ទម្ងន់ ៩,១១ក្រាម (ទាំងសំបក)

-រថយន្តចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង

-ថង់សម្រាប់ច្រករំលែកគ្រឿងញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖