ព័ត៌មានទាន់ហេតុការណ៍៖

លោកខឺយ ស៊ីនឿន លោកជីវ កត្តា និងលោកកង គឹមហាក់ ទីប្រឹក្សារាជរដ្ឋាភិបាលបានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ចែករំលែក៖

ភ្នំពេញ ៖ សូមគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោត ដើម្បីកទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ។ 

យើងខ្ញុំ / ខ្ញុំបាទ ជីវ កក្តា ,ខឹយ ស៊ីនឿន , កង គឹមហាក់ ជាទីប្រឹក្សារាជរដ្ឋាភិបាល និង អតីតក្រុមអ្នកគាំទ្រយើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះ ឆ្នោត”ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុប្រឹក្សា ក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» គឺពិតជាត្រឹមត្រូវ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បី ឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការ បោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវ ចាប់ផ្ដើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ ។

ការធ្វើវិសោធនកម្មនេះស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ហើយ គ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ ហើយនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅ បោះឆ្នោត ឬមិនបោះឆ្នោតនោះទេ ៕

ដោយ ៖ សិលា


ចែករំលែក៖