ភ្នំពេញ៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំងបានរំដោះស្ត្រីម្នាក់ដែលចាញ់បោកការឃោសនារបស់គណបក្សប្រឆាំង ហើយបានវិលត្រឡប់មកកម្ពុជាវិញហើយកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាម ការបញ្ជាក់ពី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខខឿន ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
លោក អាន សុខខឿន បានបញ្ជាក់ថា៖ «តបតាមសំណូមពររបស់សាម៉ីខ្លួន និងដោយមានការអន្តរាគមន៍និងសម្របសម្រួលរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោកស្រី ញ៉ែម សាវ៉ាត បានធ្វើដំណើរត្រលប់មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពវិញហើយកាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣»។
មុនមកទាន់មកដល់កម្ពុជាវិញ លោកស្រី បានចេញវីដេអូបកស្រាយថា លោក សម រង្ស៊ី បានញុះញង់ឱ្យលោកស្រីចាកចេញពីកម្ពុជាមករស់នៅប្រទេសបារាំងដើម្បីសុវត្ថិភាពក្រោមមូលហេតុថាលោកស្រីជាអ្នកចម្រៀងឱ្យគណបក្សប្រឆាំងរូបនេះ ដូច្នេះលោកស្រីមិនអាចរស់នៅប្រទេសកម្ពុជាបានឡើយ។ ដោយជឿតាមពាក្យញុះញង់របស់លោក សម រង្ស៊ី លោកស្រីបានបង្គំចិត្តដាក់ប្លង់ផ្ទះនៅធនាគារដើម្បីយកលុយរត់ការទៅប្រទេសបារាំង។
លោកស្រីបានអំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់លោកទណ្ឌិត សម រង្ស៊ី ហើយលោកស្រីបានប្រាប់ពលរដ្ឋចូលរួមទៅបោះឆ្នោតថ្នាក់ជាតិឱ្យបានគ្រប់ៗគ្នា ជាពិសេសបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តថែរក្សា និងការពារសុខសន្តិភាព ។
បច្ចុប្បន្នអ្នកនៅជុំវិញ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ ជំនាន់ សុទ្ធតែពួក ញៀនល្បែង ក្រុមបំពុលសង្គម ក្រុមមានប្រវត្តិជាប់គុកនៅកម្ពុជា ខួរក្បាលបម្រើតែបរទេស ភ្លេចកំណើតខ្លួនជាខ្មែរ ហើយពួកគេក៏ដឹងថា, កម្ពុជា មានការរីកចម្រើន អភិវឌ្ឍន៍ សន្តិភាព ។ ប៉ុន្តែ ! ប្រឹងធ្វើជាមិនដឹង ដើម្បីបម្រើឲ្យនយោបាយបរទេស ប្រមូលប្រាក់ពីអនិជនខ្មែរនៅក្រៅប្រទេស សុទ្ធតែក្រុមបំផ្លាញជាតិ ដែលប្រវត្តិសាស្រ្តបានចាត់ទុក ៕
ដោយ ៖ សិលា