ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី មាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥ លានរៀល ទៅ ២០ លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ “ម្សិលមិញ បាននិយាយហើយ គឺយើងនឹងមានការកែទម្រង់ច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីពង្រឹងការទទួលខុសត្រូវ របស់មន្ត្រីនយោបាយ “។ សម្តេចតេជោ ថ្លែងបន្ថែមថា អញ្ចឹងបើអ្នកឯង មិនទៅបោះឆ្នោតទេ គេឃើញការមិនទទួល ខុសត្រូវ គឺមិនមានការទទួលខុសត្រូវ។ អញ្ចឹងបានជានៅក្នុងនេះ គេមិនដាក់ក្នុងកត្តា ខណ្ឌ ហាមឃាត់ដូច ដែលខ្ញុំបាននិយាយ កាលពីម្សិលនោះទេ។ ព្រោះពីម្សិលមិញ កថាខណ្ឌទាក់ទងនឹងការឈរឈ្មោះ និងកថាខណ្ឌហាមឃាត់។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា៖ “សេចក្ដីព្រាងនៅទីនេះ គឺចំណុចទាក់ទងជាមួយនឹងអ្នកដែល មានសិទ្ធិឈរឈ្មោះ ក្នុងនោះគេបានចែងការអនុវត្តន៍សិទ្ធិបោះឆ្នោត, ដោយបានបោះ ឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួនពីរដង លើកចុងក្រោយជាប់គ្នា ដែលរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត លើកលែងតែ ករណីមិនអាចអនុវត្តន៍ សិទ្ធិបោះឆ្នោត ដែលមានករណីសមស្រប ។ អញ្ចឹងនៅទីនេះ ចង់សំដៅឱ្យលោកឯង បានដឹងថា បោះឆ្នោតសកល បោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា ២០២៣ម្ដង ហើយបោះឆ្នោតសកល វាក៏នឹងកើតឡើង នៅឆ្នាំ២០២៧ ម្ដងទៀត។ “ដូច្នេះចងពីឥឡូវ ហើយ កុំឈ្លើយ”។ …ប៉ុន្តែនៅពេលបោះ ឆ្នោតថ្នាក់ឃុំ គឺជាការបោះឆ្នោតសកលចុងក្រោយ គឺអ្នកឯងមានសិទ្ធិឈរ ប៉ុន្តែការបោះឆ្នោតស្អីៗ ទៀត គឺមិនអាចទេ។
សម្ដេចតេជោ ថ្លែងបន្តថា ទាក់ទងចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំលោក កើត រិទ្ធ ឱ្យរឹតបន្តឹងចំណុចនេះ ហើយសម្តេចគាំទ្រចំណុចនេះ ហើយល្ងាចនេះ សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំប្រជុំ។ លេងឱ្យដល់ថ្នាក់ផាកពិន័យ។
ជាមួយគ្នានោះ សម្ដេចតេជោ បានអានសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីថា៖ “មាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិតរារាំង ឬញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោតឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។ បង្កការអុកឡុក ឬសកម្មភាពរារាំង ជាប្រក្រតីនៅទីកន្លែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត នៅក្នុងអំឡុ ងពេល នៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោ តប្រព្រឹត្តអំពើររំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅ លើគណបក្សនយោបាយដទៃ រារាំងឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះ ឆ្នោត មិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយ មិនឱ្យឃោសនាបោះឆ្នោត តាមការកំណត់។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្ត នៃការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយ ក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយ ប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សមីខ្លួន ឬដកសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោតរបស់សាមី ខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បន្ថែមលើទណ្ឌកម្ម ដែលបានចែង ក្នុងកថាខណ្ឌ១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែង ក្នុងកថាខណ្ឌទី១ ខាងលើ ។
មាត្រា ១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៣០ លានរៀល ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះ គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា១៤២ ថ្មីខាងលើ “។
សម្ដេចតេជោ បានថ្លែងបន្តទៀតថា៖ “ឥឡូវ វាព្រហើន វាស្រែកតមកទៀតថា ឱ្យចូលទៅបោះឆ្នោតទៅ ហើយគូសបំផ្លាញសន្លឹកឆ្នោត។ អញ្ចឹងហ្អែងចាំមើលទៅ ចាំមើលជាប់គុកប៉ុន្មាន ហើយចាំមើលបង់ផាកប៉ុន្មាន សាកបង្កអុកឡុកសាកមើល ។ ហើយអាពួក នៅខាងក្រៅ ពួកអាក្រុមនេះ កំពុងរុញ ច្រានឱ្យយើងឈានឆ្ពោះទៅរំលាយគណបក្ស ដែលបញ្ជាពីខាងក្រៅ ។ សុំផ្ដាំផ្ញើទៅ ក្រែងពួកអ្នកខាងក្នុង គេមិនយល់ស្របជាមួយអ្នកឯងទេ។ ប៉ុន្តែពួកអ្នកនៅខាងក្នុង បើហ៊ានធ្វើសកម្មភាព តាមពួកខាងក្រៅ គឺច្បាស់ណាស់ នឹងរងនូវទណ្ឌកម្ម ដូច្នេះអ្នកឯងសាកលមើលទៅ ។ ច្បាប់អត់ទាន់នេះទេ តែរិតបន្តឹងជា មួយនឹងសកម្មភាពបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ, កន្លងទៅ គណៈកម្មាធិការជាតិ រៀបចំបោះឆ្នោតប្រតិកម្ម ជាមួយនឹងយុទ្ធនាការ wifi របស់ពួកគេនោះ ដែលថា “ខ្ញុំមិនទៅបោះឆ្នោត ដោយសារគ្មានឈ្មោះគណបក្ស ដែលខ្ញុំពេញចិត្ត” ឥឡូ វ បើអ្នកឯងមកអាធន់ហ្នឹងទៀត ហើយត្រូវបានគាំទ្រ ដោយអ្នកនៅក្នុងស្រុក គឺច្បាស់ជាប់ហើយ។ ប៉ុន្តែអ្នកឯងនៅក្រៅស្រុក អាចរួចខ្លួន ប៉ុន្តែអ្នកឯងនៅក្រៅស្រុក កុំភ្លេចថា បើអ្នកឯងភ្ជាប់ទំនាក់ ទំនងមកជាមួយអ្នកក្នុងស្រុក គឺត្រូវរលាយ៕
ដោយ៖ សហការី