ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម : 

១- ក្រុមឧទ្ទាមក្រៅច្បាប់ដែលបោះសិទ្ធិបោះឆ្នោត = ក៏មានន័យថាបោះបង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដែរ?

២- មកដល់ពេលនេះក្រុមឧទ្ទាមក្រៅច្បាប់ដើរដល់ផ្លូវទាល់ហើយ = បើដល់ផ្លូវទាល់ជីវិតនយោបាយរបស់ក្រុមនេះនឹងត្រូវរលត់ឈឹង?

៣- រដ្ឋធម្មនុញ្ញចែងថាពលរដ្ឋខ្មែរទាំងពីភេទមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត = បើមានអ្នកមិនទៅបោះឆ្នោត គឺបោះបង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត?

៤- ការធ្វើវិសោធនកម្មច្បាប់ = មិនមែនជាយុទ្ធនាការទេ។

៥- ការដោះស្រាយវិវាទការងារ = គឺទទួលយកអត្ថប្រយោជន៏ដែលមានក្នុងច្បាប់ស្តីពីការងារមិនមែនជាការទាមទារនៅធ្វើការដដែលទេ?

៦- ការឃោសនាមិនឲ្យប្រជាជនកម្ពុជាមិនទៅបោះឆ្នោត = គឺជាការរំលោភសិទ្ធិបោះឆ្នោត។

៧- បើមិនទៅបោះឆ្នោត = គឺបាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។

៨- បើនរណាដើរតាមឧបាយកលរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = នឹងបាត់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ តើយកមួយណា?

៩-  ការធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត = គឺជាការធាក់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និងបក្សពួកខ្ទាតទទៅកៀនជញ្ជាំង?

១០- ពួកអារត់ចោលស្រុកមួយចំនួនជ្រុលនិយម = សុខចិត្តនៅស៊ីលទ្ធិប្រជាធិបតេយ្យលុះដល់ឋាននរកទៅ?៕

ដោយ ៖ សហការី


ចែករំលែក៖