ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ០នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ៣លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយានយន្ត ១លើក ។
ការបើកបរគោរពច្បាប់ចរាចរណ៍ ស្មើនឹងស្រឡាញ់អាយុជីវិតខ្លួនឯង អ្នកដទៃ។ ថ្ងៃនេះថ្ងៃស្អែក ត្រូវនិយាយថា គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ យោគយល់គ្នា ៕
ដោយ ៖ សហការី