ភ្នំពេញ ៖ ការលួចមើល ឬការលួចស្តាប់សំឡេង គឺជាការប្រើប្រាស់នៃការហៅទូរស័ព្ទក្លែងបន្លំឬបោកប្រាស់ ដើម្បីបោកប្រាស់មនុស្សដទៃឲ្យបង់ខាតលុយ ឬលួចយកព័ត៌មានឯកជនភាព។ វាជាការឲ្យប្រសិទ្ធិនាមថ្មីនៃបញ្ហាចាស់ ដែលហៅថា «ការក្លែងបន្លំតាមទូស័ព្ទ ឬ téléphone scam។
តើអ្នកដឹងយ៉ាងដូចម្តេចថាវាជាការហៅទូរស័ព្ទបោកប្រាស់?
គឺអាចដឹងតាមរយៈ ៖
– របៀបសម្គាល់ការហៅទូរស័ព្ទបោកប្រាស់
– ការទាមទារដែលអ្នកត្រូវបានជ្រើសរើសជាពិសេស
– ការប្រើប្រាស់យុទ្ធសាស្ត្រលក់និងការផ្តល់ជូនជាពិសេស ដោយពេលវេលាមានកំណត់
– ការស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរអំពីអាជីវកម្មឬការផ្តល់ជូន
– ការស្នើសុំឱ្យអ្នក “បញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក”។
ហេតុអ្វីបានជាហ្វូនហៅថាការក្លែងបន្លំ ឬបោកប្រាស់?
ក្នុងករណី មានការហៅចូល ឬស៊ីញ៉ូចូលមក ត្រូវបានដាក់ស៊ីញ៉ាល់ឬស្លាកដូចជាក្លែងបន្លំ នោះវាជាការហៅ ឬស៊ីញ៉ូចេញមកពីជនក្លែងបន្លំ ហើយជនក្លែងបន្លំ ឬអ្នកធ្វើទីផ្សារតាមទូរស័ព្ទ។ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទរបស់អ្នក នឹងថែរក្សានៅក្នុងមូលទិន្នន័យ (database) នៃករណីដូចលេខទូរស័ព្ទហៅក្លែងបន្លំនោះ និងដាក់ស៊ីញ៉ាល់ទងើជាតិនៃការហៅទាំងនោះ (ដូចជាយើងឃើញលេខហៅចូលមកពណ៌ក្រហម ឬមានពណ៌ដទៃទៀតខុសពីលេខខពណ៌ខ្មៅធម្មតា) ដោយស្វ័យប្រវត្តិ។ អ្នកអាចជ្រើសរើសបិទការហៅ ដែលមានលក្ខណៈសម្គាល់ថាក្លែងបន្លំនោះ ឬអ្នកអាចប្លុកវាចោល និងការពារវាជាមុនចេញពីពីការហៅចូលមក។
តើជនក្លែងបន្លំធ្វើដូចម៉្តេចអាចលុកចូលទៅក្នុងទូរស័ព្ទរបស់អ្នក?
ជនក្លែងបន្លំនឹងប្រើប្រាស់ការហៅចូលមកដោយស្វ័យប្រវត្តិ និងក្លែងបន្លំលេខកូដតំបន់ ដើម្បីធ្វើជាល្បិចក្នុងការធ្វើឲ្យអ្នកលើកទទួលទូរស័ព្ទ។ ចេញពីលើកទូរស័ព្ទនោះ វាជាលេខបញ្ឆោត។ ជនក្លែងបន្លំ ចង់បានដូចជា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកបានឆ្លើយប្រាប់ជននោះ។ ព័ត៌មាននោះរួមមាន ឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ដើម្បីទាញយកលេខក្រេឌីតកាត ឬកាតធនាគាររបស់អ្នក។ ដូចនេះបើអ្នកមិនស្គាល់ដៃគូរសន្ទនាជាមួយអ្នក សូមកុំឲ្យព័ត៌មានទាំងនេះទៅពួកវាឲ្យសោះ និយាយរួមកុំលើក កុំទទួល កុំនិយាយឆ្លើយ និង/ប្លុកវាចោលហ្មងទៅ ចៀសវាងហានីភ័យជាយថាហេតុ។
តើមានអ្វីកើតឡើង ក្នុងករណីអ្នកទទួលការហៅ និងឆ្លើយឆ្លងជាមួយជនក្លែងបន្លំនោះ?
ក្នុងករណី អ្នកបានឆ្លើយឆ្លងទូរស័ព្ទ និងជនហៅមក ឬការថតទុក សួរអ្នក ដើម្បីចុចប៊ូតុង បញ្ឈប់ទទួលការហៅ អ្នកគ្រាន់លើកចោល។ ជនបោកប្រាស់ តែងតែព្យាយាមល្បួងកំណត់អត្តសញ្ញាណគោលដៅដ៏សក្តានុពល។ សូមអ្នកកុំឆ្លើយរាល់សំណួររបស់ពួកវា ជាពិសេស ទាំងអស់ អ្នកអាចឆ្លើយតែពាក្យ «បាទ ឬ Yes » គឺចប់។
តើជនបោកប្រាស់អាចធ្វើអ្វីខ្លះជាមួយលេខទូរស័ព្ទរបស់អ្នក? What can a scammer do with my phone number?
មាន ៨វិធី ដែលជនបោកប្រាស់ ប្រើប្រាស់លេខទូរស័ព្ទរបស់អ្នកប្រឆាំងនឹងអ្នក៖
– បង្វែរការបញ្ជូនសាររបស់អ្នក
– លួចព័ត៌មានឯកជនភាពរបស់អ្នក
– ប្តូរស៊ីមកាតរបស់អ្នក
– ក្លែងបន្លំ ឬធ្វើចារកម្មអត្ថបទរបស់អ្នក
– Doxxing ដែលនាំឱ្យមានការយាយី និងការក្លែងបន្លំ
– បញ្ជូនសារបន្លំ ដោយប្រើទិន្នន័យរសើបរបស់អ្នក
– ការបន្លំលេខសម្គាល់អ្នកហៅចូល
– រំលោភបំពានបោកបញ្ឆោតលើគ្រួសាររបស់អ្នក។
តើត្រូវដោះជាមួយការហៅទូរស័ព្ទបោកប្រាស់យ៉ាងដូចម៉្តេច?
ក្នុងករណី អ្នកបានទទួលការវាយប្រហារតាមរយៈការហៅទូរស័ព្ទបោកប្រាស់ អ្នកអាចរាយការណ៍ឬប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអគ្គស្នងការនគរបាលជាតិ។
តើការហៅទូរស័ព្ទបោកប្រាស់នេះ ហៅចេញមកពីប្រភពណា?
ភាពច្រើនចេញមកពីបណ្តាប្រទេស ដែលមានលេខកូដ ដូចខាងក្រោម៖
268: Antigua and Barbuda.
284: British Virgin Islands.
473: Grenada, Carriacou and Petite Martinique.
664: Montserrat.
649: Turks and Caicos Islands.
767: Commonwealth of Dominica.
809, 829, 849: Dominican Republic.
សូមប្រយ័ត្នទាំងអស់គ្នា បងប្អូន🙏
ដកស្រង់និងចងក្រងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ៕