ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាគមអតីតយុទ្ធជនកម្ពុជា សម្រេច ត្រូវបានទទួលស្គាល់ ជាអនុប្រធាន គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើយោងតាម សេចក្តីសម្រេច
ស្តីពី ការទទួលស្គាល់បន្ថែមសមាសភាព អនុប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សមាគមអតីតយុទ្ធជនកម្ពុជា សម្រេច :
ប្រការ ១. ត្រូវបានទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជាអនុប្រធាន គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។
ប្រការ ២. ត្រូវបានទទួលស្គាល់ លោក កែវ រតនៈ ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលសមាគម អតីតយុទ្ធជនកម្ពុជា។
ប្រការ ៣. បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។
ប្រការ ៤. គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមដែលមានឈ្មោះដូចក្នុង ប្រការ១ និងប្រការ២ ត្រូវអនុវត្តសេចក្តីសម្រេចនេះ។
ប្រការ ៥. សេចក្តីសម្រេចនេះមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា