ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកសង្កែ បានធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០២លើក។
ការបង្ក្រាបលើកទី១ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតា គី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ ឈឿន ចន្ថា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅក្រុមទី០៥ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ករណីនេះ កម្លាំងនគរបាលស្រុកថ្មគោលបានកសាងសំណុំរឿងបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល។
ការបង្ក្រាបលើកទី២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននរគបាលស្រុកសង្កែ បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀនម្នាក់ឈ្មោះ នី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីនេះ កម្លាំងនគរបាលស្រុកសង្កែ បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿនញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕
ដោយ ៖ សហការី