ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលដោយមានសភាពហេីមស្អុយ កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ មាស សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
បេីតាមដំណើររឿងពីប្រជាពលរដ្ឋបានប្រាប់ថា ជនរងគ្រោះដែលស្លាប់នេះ ជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំមិនដែលលួសថ្ងៃទើបមួយរយៈនេះបាត់ជនរងគ្រោះប្រហែលបីទៅបួនថ្ងៃមិនឃើញដើរសុំលុយទិញស្រាផឹកសោះទើបនៅថ្ងៃកើតហេតុក៏ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលតែម្តង ។
បេីតាមការសន្និដ្ឋានវាយតម្លៃ ជុំវិញកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់បណ្ដាលមកពីខ្យល់គ(គាំងបេះដូង) ។
បច្ចុប្បន្ននេះ សពជនរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ