ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តតាកែវ៖​ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងដកហូតថ្នាំញៀនមួយចំនួន។ 

ការឃាត់ខ្លូននេះបានធ្វេីឡេីងកាលពីវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែមិថុនា  ឆ្នាំ២០២៣​ ចំណុចលើផ្លូវលំស្ថិតនៅភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ 

ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការនគរបាលស្រុកត្រាំកក់បានធ្វើការសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលាយបូរ បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចខាងលេី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ៖

០១-ឈ្មោះ សុះ ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ។ 

២-ឈ្មោះ សឿ វង់ ភេទប្រុស អាយុ៣៣ ឆ្នាំ នៅភូមិទទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ។ 

៣-ឈ្មោះ សាន ជ័យ ភេទប្រុស អាយុ៣៣ នៅភូមិទទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ម៉ូតូគុបមូលគ្មានស្លាកលេខចំនួន០១គ្រឿង 

      ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖