ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ល្ងាចនេះខ្ញុំបានជួបជាមួយ លោក ថេង សាវឿន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់លើប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេច ដោយបញ្ជាក់ថា : ល្ងាចនេះខ្ញុំបានជួបជាមួយ លោក ថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)និងសហការីរបស់គាត់ដើម្បីស្តាប់នូវរឿង ដែលកើតមានកន្លងមកនិងសកម្មភាព របស់សមាគម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា : យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើងនិងបន្ថែម ឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារ ចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា : ខ្ញុំក៍បានណែនាំឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការខេត្តរតនគីរីលើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖